ព័ត៌មានជាតិ

ម៉ូតូបើកវ៉ាជែង បណ្តាលឲ្យបុកគ្នាខ្ទាត ត្រូវរថយន្តកិនស្លាប់ម្នាក់ របួសធ្ងន់ស្រាល២នាក់

កណ្តាលៈ នៅថ្ងៃពុធ ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងម៉ូតូ និងម៉ូតូបុកគ្នា ខ្ទាតត្រូវរថយន្តកិន បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល២នាក់ និងម៉ូតូខូចធ្ងន់០២គ្រឿង នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៤៥-៤៦ ក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ មានម៉ូតូចំនួន២គ្រឿង០១គ្រឿងម៉ាក HONDA ZOOMER-X 125 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GM-0215 បើកបរដោយឈ្មោះ អាប់ ឌុលយ៉ារី (ហៅឡយ) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរមានទីលំនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តណ្តាល ដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ ។ ពេលបើកមកដល់កន្លែងកើតហេតុ បានបើកជែងរថយន្ត ទៅបុកជាមួយម៉ូតូ០១គ្រឿងទៀតម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BN-0128 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណឌុបគ្នា០១នាក់ របួសធ្ងន់០១នាក់ ស្រាល០១នាក់ បើកបរមានទិសដៅផ្ទុយគ្នា (ពីភ្នំពេញ-អ្នកលឿង) ។ ពេលនោះម៉ូតូម៉ាក HONDA ZOOMER-X ខ្ទាតមកខាងស្តាំ ត្រូវរថយន្ត HYUNDAI ពណ៌លឿង ប្រភេទក្បាលសណ្តោង ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2136 សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-2380 បើកបរដោយឈ្មោះ កែវ សាល ភេទប្រុ អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិស្លា ឃុំវល្លក៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបើកទិសដៅស្របគ្នា (អ្នកលឿង-ទៅភ្នំពេញ) កិនពីលើម៉ូតូ HONDA ZOOER-X នោះ (ដែលម៉ូតូបើកជែង) បណ្តាលអ្នកជិះម៉ូតូស្លាប់នៅកន្លែងកើតហេតុ ។ ចំណែកជនរងគ្រោះចំនួន០២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រីឯម៉ូតូ២គ្រឿង រថយន្ត១គ្រឿង និងអ្នកបើកបររថយន្ត បញ្ជូនទៅអធិការដ្ឋាន ដើម្បីបន្តនីតិវិធី ។

សន្និដ្ឋានបឋម៖ បណ្តាលមកពីអ្នកបើកបរម៉ូតូ HONDA ZOOMER-X ធ្វេសប្រហែស មិនប្រុងប្រយ័ត្ន ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី​ ៕

មតិយោបល់