កណ្តាលៈ ឃាត់ខ្លួនបុរសម្នាក់ ពាក់ពន្ធ័នឹងករណីល្បែងស៊ីសងខុសច្បាប់។ ការចាប់ឃាត់ខ្លួនបានធ្វលឡើងនៅវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី ៨ ខឺកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៤៧៥ ផ្លូវ១០៦ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ស វឌ្ឍនា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកត់ឆ្នោត។ វត្ថុតាងចាប់យក៖ វិញ្ញាបនបត្របញ្ជាក់ការផ្តល់សិទ្ធិលក់ឆ្នោត៥ខ្ទង់(៥D) ១សន្លឹក, ក្រដាសកត់ឆ្នោតវៀតណាមរួច៤សន្លឹក(ធំ១ តូច៣ ),ក្រដាសលទ្ធផលឆ្នោតវៀតណាម១ដុំ ,ម៉ាស៊ីនគិតលេខ១គ្រឿង,ប៊ិច៤ដើម,ក្រដាសCABONEX១សន្លឹក,ប្រាក់រៀល ៤៨,០០០រៀល និងកាបូបស្ពាយពណ៌ខ្មៅ១។
មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងផ្នែកនគរបាលយុត្តិធម៌ក្រុងតាខ្មៅបានចុះបង្ក្រាបទីតាំងកត់ឆ្នោត(កន្ទុយលេខ)មួយកន្លែងនៅចំណុចកើតហេតុខាងលើ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះស វឌ្ឍនា រួមទាំងវត្ថុតាងដូចខាងលើបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានកត់ឆ្នោតខ្មែរលាយឆ្នោតវៀតណាម (កន្ទុយលេខ)ប្រាកដមែន៕
មតិយោបល់