ព័ត៌មានជាតិ

ប្រទះឃើញ សាកសព បុរស ម្នាក់ អណ្តែត ទឹក

កណ្តាល: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងសាកសព បុរស ម្នាក់ ត្រូវបាន គេ ប្រទះឃើញ អណ្តែត ទឹក មិនដឹង មូលហេតុ នៅ ចំណុច អូរ ស្ពាន ស្ថិតនៅ ភូមិ ពោធិ បួន ឃុំ ម្កាក់ ស្រុក អង្គស្នួល ខេត្តកណ្តាល នា ថ្ង‌ៃ ទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅវេលា ម៉ោង ប្រហែល ១១ និង ១០ នាទី ។

ជន រងគ្រោះ ឈ្មោះ តឿ ទួ ភេទ ប្រុស អាយុ ១៧ ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ គ្មាន់ ( វិកល ច រិ ក ) នៅ ភូមិ ពោធិ បួន ឃុំ ម្កាក់ស្រុក អង្គស្នួល ខេត្តកណ្តាល នៅ លីវ ។

តាម ការ សួរ បំភ្លឺ សាក្សី ត្រូវជា យាយ ជនរងគ្រោះ ស្ថិតនៅ ភូមិ ពោធិ បួន ឃុំ ម្កាក់ ស្រុក អង្គស្នួល ខេត្តកណ្តាល បាន ប្រាប់ ឲ្យ ដឹងថា ចៅ ខ្លួន នឹង ឪពុកម្តាយ វា បានរស់នៅ ជាមួយ ខ្លួន ដែរ រហូតដល់ ឪពុកម្តាយ វា ស្លាប់ អស់ ខ្លួន បាន ចិញ្ចឹម ចៅ រហូត នៅ ថ្ងៃទី ២៩ ខែ វិ ចិ្ឆ កា ឆ្នាំ ២០១៩ វា អត់ ឃើញ មក ផ្ទះ ព្រោះ វា ច្រើនតែ ដើរ បាត់ ចឹ ង ខ្លួន អត់ បាន ដើររក ទេ ហើយ នៅ ថ្ងៃទី ៣០ ខែ វិ ចិ្ឆ កា ឆ្នាំ ២០១៩ ប្រហែល ម៉ោង ៩ និង ១០ នាទី ឈ្មោះ អៀង គីម ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ ជាង ជុស ជុល ម៉ូតូ ស្ថិតនៅ ភូមិ ពោធិ បួន ឃុំ ម្កាក់ ស្រុក អង្គស្នួល បាន ទៅ បង់ ត្រី នៅ អូរ ស្ពាន ហើយ ឃើញ សាកសព អណ្តែត ទឹក ហើយក៏ បានមក ប្រាប់ ខ្លួន ថា ចៅ យាយ លង់ទឹក ស្លាប់ ហើយ នៅឯ អូរ ស្ពាន នោះ ខ្លួន ក៏បាន ទៅ មើលឃើញថា ចៅ ខ្លួន ពិតមែន ។

ក្រោយមក សមត្ថកិច្ច ផ្នែក ពិនិត្យ វិភាគ កន្លែងកើតហេតុ ស្រុក អង្គស្នួល បាន ចុះ មកដល់ កន្លែងកើតហេតុ ដោយមាន ចូលរួម ប៉ុ ស្តិ៏ រដ្ឋបាល ឃុំ ម្កាក់ លោក ក្រុមប្រឹក្សាឃុំ អ្នកគ្រូ ពេទ្យ មេភូមិ នឹង ម្តាយ យាយ នៃ សព បានធ្វើការ ពិនិត្យ លើ ជនរងគ្រោះ ឃើញថា ពុំមាន ស្នាក់ ស្នាម អី្វ ទេ ។

ករណីនេះ សមត្ថកិច្ច សន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ ដោយសារ លង់ទឹក និង សព បាន ប្រគល់ជូន ក្រុមគ្រួសារ ជនរងគ្រោះ យកទៅ ធ្វើបុណ្យ តាម ប្រពៃណី ៕

មតិយោបល់