ព័ត៌មានជាតិ

ក្មេងប្រុស ម្នាក់ រអិល ជើង ធ្លាក់ ចូលក្នុង ទឹកស្រះ លង់ ស្លាប់

កំពង់ឆ្នាំង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាក្មេងប្រុស អាយុ ៥ ឆ្នាំ ម្នាក់ បាន លង់ ទឹកស្រះ បណ្តាល ឲ្យ ស្លាប់ យ៉ាង អាណោចអាធ័ម ខណ: ដើរទៅ មាត់ ស្រះ ហើយ រអិល ជើង ធ្លាក់ចូល ។

ហេតុការណ៍ នេះ កើតឡើង នៅវេលា ម៉ោង ៧ និង ៥ នាទី ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១៩ នៅ ចំណុច ស្រះ ទឹក ភូមិ អូរ ម៉ា ល់ ឃុំ អំពិល ទឹក ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ក្មេងប្រុស រងគ្រោះ ឈ្មោះ ខា ផានិត អាយុ ៥ ឆ្នាំ រស់នៅ ភូមិ ឃុំ កើតហេតុ ខាងលើ ។ បច្ចុប្បន្ន គ្រួសារ ជនរងគ្រោះ កំពុង ចាត់ចែង ធ្វើបុណ្យ តាម ប្រពៃណី ៕

មតិយោបល់