បើយោងតាមគេហទំព័របរទេសនានាបានឲ្យដឹងថា នៅម៉ោង ២ ទៀបភ្លឺថ្ងៃទី ៥ ខែមករា ប្រជាជនដែលរស់នៅក្នុងទីក្រុង Jeddah មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលឃើញបំណែកនៃសាកសពហោះធ្លាក់មកពីលើមេឃ។ ភ្លាមៗនោះអ្នកស្រុកបានប្រញាប់រាយការណ៍ទៅប៉ូលិសអំពីករណីនេះ។ បន្ទាប់ពីទទួលបានដំណឹងប៉ូលិសបានទៅដល់កន្លែងកើតហេតុយ៉ាងឆាប់រហ័ស ដើម្បីកំណត់អត្តសញ្ញាណបំណែកសាកសពដែលធ្លាក់ចុះពាសវាលពាសកាល។ គួរឲ្យខ្លាចជាងនេះទៅទៀតមានតំបន់ជាច្រើននៅទូទាំងប្រទេស Saudi Arabia ត្រូវគេប្រទេះឃើញបំណែកនៃសាកសពជាច្រើន។ បន្ទាប់ពីការស៊ីបអង្កេតប៉ូលិសអាចសន្និដ្ឋានបានថាបំណែកនៃសាកសពទាំងអស់នោះគឺធ្លាក់មកពីលើយន្តហោះពិតប្រាកដមែន ប៉ុន្តែមូលហេតុដែលធ្វើឲ្យមានហេតុការណ៍នេះកើតឡើងមិនទាន់មានតំរុយនៅឡើយ៕

មតិយោបល់