ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន សួរសុខទុក្ខ និងផ្តល់អាហារមួយពេលល្ងាច ដល់កុមារកំព្រាខេត្តស្វាយរៀង

ស្វាយរៀងៈ លោកស្រី ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានអញ្ចើញសួរសុខទុក្ខ និងផ្តល់អាហារមួយពេលល្ងាច ដល់កុមារកំព្រា ដែលកំពុងស្នាក់នៅ ក្នុងមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ។

នៅក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានធ្វើការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលតែងតែនឹករលឹកដល់កុមារកំព្រា ដែលកំពុងស្នាក់នៅ ក្នុងមណ្ឌលកុមារកំព្រាទូទាំងប្រទេសក៏ដូចជាខេត្តស្វាយរៀងយើងនេះ។

លោកស្រីឧបនាយករដ្ឋមន្រ្តី បានជំរុញដល់កុមាកំព្រាទាំងអស់ត្រូវចេះថែរក្សារសុខភាព អនាម័យ ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីជៀសផុតពីជំងឺផ្សេងៗ មិនតែប៉ុណ្ណោះ សូមខិតខំរៀនសូត្រ ឲ្យបានក្លាយខ្លួន ទៅជាសិស្សពូកែ ជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ ឯលោកគ្រូអ្នកគ្រូ ដែលមើលថែរកុមារ សូមយកចិត្តទុកបន្ថែមទៀត ក្នុងការអប់រំកុមារកំព្រា គឺចាត់ទុកដូចជាកូនបង្កើត។ លោកស្រី ម៉ែន សំអន ក៏បានឧបត្ថមថវិការដល់កុមារកំព្រា៥១នាក់ក្នុងម្នាក់២មឺុនរៀល និងអ្នកចុងភៅមួយនាក់២មឺុនរៀល និងលោកគ្រូអ្នកគ្រូ៧នាក់ទទួលបានថវិកា៥មឺុនរៀលផងដែរ៕

មតិយោបល់