ព័ត៌មានជាតិ

មន្ត្រីនគរបាលម្នាក់ ត្រូវចោរវ័យក្មេង ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ទ្ទដៃ

ភ្នំពេញៈ បុរសម្នាក់ ជិះកង់ចេញពីតាខ្មៅមកដល់ជិត
សាលាវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីហាត់ប្រាណ ចៃដន់អីពេលនោះ ក៏លេចមុខចោរវ័យក្មេង២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ម៉ាក iPhone X MaX បានសម្រេច តែត្រូវម្ចាស់ធាក់ប្រដួល រួចចាប់ប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង២០នាទីយប់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវ១៨៤ ត្រង់ចំណុចស្តុបវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ជនសង្ស័យទី១ឈ្មោះ សុង សំណាង ភេទប្រុស អាយុ១៤ ឆ្នាំ ស្នាក់នៅ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (ជាអ្នកធ្វើសកម្មភាពឆក់) និងទី២ឈ្មោះ សុខ ទី ភេទប្រុស អាយុ១៦ ឆ្នាំ ស្នាក់នៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ (ជាអ្នកបើកម៉ូតូ)។ ចំណែកជនរងគ្រោះឈ្មោះ ជា ងួនស័កិ្ខ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាមន្ត្រីនគរបាល ស្នាក់នៅផ្ទះលេខ192Eo ផ្លូវ២០៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះ បានជិះកង់ចេញពីផ្ទះនៅឯក្រុងតាខ្មៅ បំណងទៅហាត់ប្រាណ ដោយធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវព្រះនរោត្តម
លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានឈប់ស្តុប
រួចដកទូរស័ព្ទដៃមកចុត បានមួយសន្ទុះក្រោយ ក៏មានជនសង្ស័យវ័យក្មេង២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HQ8567 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង សំដៅមកជិតជនរងគ្រោះ ហើយក៏ឆ្លៀតអាកាស ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះបានសម្រេច តែត្រូវជនរងគ្រោះទាញទៅទាញមក បណ្ដាលឲ្យជនសង្ស័យដួលម៉ូតូ។ មៗនោះ ក៏ប្រជាពលរដ្ឋនាំគ្នា វាយមួយដៃ វាយមួយជើងម្នាក់ បណ្តាលឲ្យជនរងសង្ស័យ រងរបួសយ៉ាងដំណំ។

ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលជ័យជំនះ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់