ព័ត៌មានជាតិ

កូនម៉ែ! ខឹងម្ដាយសួរតិចតួច ដុតផ្ទះចោល

បន្ទាយមានជ័យៈ មានករណីអគ្គិភ័យមួយកើតឡើង ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ២២ និង ៣៥នាទី។

ម្ចាស់ផ្ទះឈ្មោះ ស្រី សាវឿន ភេទស្រី អាយុ ៤៧ ឆ្នាំ។

សម្ភារៈខូចខាត៖
-ឆេះផ្ទះទំហំ ៤ម×៥ម ធ្វើពីឈើប្រក់សង្ក័សី
-ធុងបាស់ ៣គ្រាប់
-ទូរទស្ស ២គ្រឿង
-សម្ភារៈប្រើប្រាស់ក្នុងផ្ទះខូចខាត់ទាំងស្រុង។

មូលហេតុ៖ ដោយកូនឈ្មោះ គ្រឿង សុជា ភេទប្រុស អាយុ ២៤ ឆ្នាំ ប្រើសារធាតុញៀនលើសកម្រិត ខឹងម្តាយសួរថា ម៉េចបានអំពូលភ្លើងរលត់ ពេលនោះកូនបានស្ទុះមកចាប់បោចសក់ម្តាយហើយនិយាយថា «អញនឹងដុតផ្ទះង៉ែងចោល» ពេលម្តាយរើបំរាស់ចេញពីកូនរួច ក៏បានស្ទុះរត់ចេញពីផ្ទះ ស្រាប់តែឃើញផ្សែងហ៊ុយចេញពីផ្ទះ មានអណ្តាតភ្លើងឆេះឡើងតែម្តង ។

ក្នុងករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការក្រុងប៉ោយប៉ែត ១គ្រឿង អស់ទឹក១ស៊ីតែន៕

មតិយោបល់