ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានការភ្ញាក់ផ្អើល ក្រោយពីមានរថយន្តដឹកប្រេងសូគីម៉ិច១គ្រឿង បែកកង់ក្រោយ ឆាបឆេះជាអគ្គិភ័យ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥ និង៤៥នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុច ជិតស្ពានទឹកសាប ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ហេតុការណ៍នេះ មិនបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់ និងការខូចខាតអ្វីធ្ងន់ធ្ងរឡើយ ក្រោយមានអន្តរាគមន៍ជួយទាន់ពេលវេលាពីសមត្ថកិច្ចពន្លត់អគ្គិភ័យ និងការជួយសម្រួលចរាចរណ៍មិនឲ្យកកស្ទះ៕



មតិយោបល់