ព័ត៌មានជាតិ

ជនជាតិទួកគី ម្នាក់សុំឲ្យសមត្ថកិច្ចជួយបញ្ជូនទៅប្រទេសដើមវិញ

ភ្នំពេញៈ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២និង៣០នាទី មានជនបរទេស ០១នាក់ ឈ្មោះ ALTINBAS EMIN ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិទួកគី កាន់លិខិតឆ្លងដែនលេខ U20599829 បានមកការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គោលបំណង សុំឲ្យសមត្ថកិច្ចជួយបញ្ជូនទៅប្រទេសដើមវិញ ព្រោះរូបគាត់ស្នាក់នៅលើសទិដ្ឋាការ និងគ្មានលទ្ធភាពបន្តថ្លៃទិដ្ឋាការស្នាក់នៅ។ ជននេះចូលមកព្រះរាជាណាចក្រកម្ពុជា ចំនួន០២លើក លើកចុងក្រោយនៅថ្ងៃទី២៩.១០.២០១៩ (លិខិតឆ្លងដែនផុតទិដ្ឋាការស្នាក់នៅថ្ងៃទី២៩.១១.២០១៩) តាមច្រកអន្តរជាតិប៉ោយប៉ែត គោលបំណងទេសចរ នៅថ្ងៃទី២០.១១.២០១៩ រូបគាត់បានត្រឡប់ទៅប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ប៉ុន្តែដោយរូបគាត់ពុំមានប្រាក់ ខាងប្រទេសថៃមិនអោយចូល ហើយរូបគាត់ក៏ត្រឡប់ចូលមកប្រទេសកម្ពុជាវិញដោយពុំបានប្រថាប់ចូល បច្ចុប្បន្ន ស្នាក់នៅអនាថាតាមទីសាធារណៈ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តច្បាប់៕

 

មតិយោបល់