បាត់ដំបងៈ សិស្សសាលា៣១នាក់របស់វិទ្យាល័យស្រុកសំពៅលូន ខេត្តបាត់ដំបង បានដួលសន្លប់ជាបន្តបន្ទាប់មិនដឹងមូលហេតុកាលពីវេលាម៉ោង៧និង១០នាទព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។ សិស្សទាំងនោះភាគច្រើនជាសិស្សស្រីត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូនដើម្បីសង្រ្គោះ។
តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា សិស្សរងការដួលសន្លប់មានស្រី៣០នាក់ប្រុស១នាក់ជាសិស្សរៀនថ្នាក់ទី១០និងទី១១។តាមការពិនិត្យតាមដានសុខភាពនិងតេស្ថឈាម ពួកគេមានអាការៈខ្វះជាតិស្ក ចុកដៃចុកជើង មានអារម្មណ៍តានតឹង មិនតែប៉ុណ្ណោះមិនបានទទួលទានអាហារពេលព្រឹកធ្វើឱ្យពួកគេខ្សោយកម្លាំងទើបរងការដួលសន្លប់។ជាងនេះថែមទៀតពួកគេរៀនច្រើនម៉ោងចេញពីរៀនក្នុងសាលារដ្ឋបន្តទៅរៀនគួររហូតដល់ម៉ោង៧យប់ ការសិក្សារៀនច្រើនម៉ោងបែបនេះវាអាចបង្កឱ្យប៉ះពាល់អារម្មណ៍តានតឹង។
ប្រធានការិយាល័យប្រតិបត្តិស្រុកសំពៅលូន ប្រាប់ឱ្យដឹងទៀតថា សិស្សទាំង៣១នាក់ មកដល់រសៀលថ្ងៃដដែលគ្រូពេទ្យបានព្យាបាលមានអាការៈធូស្បើយចេញពីមន្ទីរពេទ្យទៅផ្ទះវិញជិតអស់នោះហើយ។នៅសល់តែ១០នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់