ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប លុចស៊ីស 570 បុកម៉ូតូ បណ្ដាលឲ្យសិស្សសាលាស្រីម្នាក់ រងរបួសសង្ស័យបាក់ភ្លៅ

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ១និង៥០នាទីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើប លុចស៊ីស 570 ស្លាកលេខ ភ្នំពេញ 2AQ-5188 និងម៉ូតូ បណ្ដាលឲ្យសិស្សសាលាស្រីម្នាក់សង្ស័យបាក់ភ្លៅរងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងឲ្យភាគីទាំង២ ធ្វើការសម្របសម្រួលគ្នាតាមនីតិវិធី៕

មតិយោបល់