ព័ត៌មានជាតិ

ករណីជនជាតិចិនស្រវឹងស្រាបើករថយន្ត NISSAN បុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ: នាវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីជនជាតិចិនមួយក្រុមស្រវឹងស្រាបើករថយន្ត NISSANFRONTIER មួយគ្រឿង ក្នុងល្បឿនក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមដែលជិះបញ្រ្ចាសទិសគ្នាចំពីមុខពេញ បណ្ដាលឲ្យរងការខូចខាត និងមនុស្សរងរបួសធ្ងន់ ស្ថិតតាមបណ្ដោយផ្លូវ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1X-6127 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០៨ ទិសដៅពីកើតទៅលិចស្របពេលនោះដែលក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក NISSANFRONTIER ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AX-8904 បើកបរដោយជនជាតិចិនប្រុសស្រីបួនទៅប្រាំនាក់ក្នុងស្ថានភាពស្រវឹង បញ្រ្ចាសទិសដៅគ្នាជាមួយម៉ូតូ និងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុរថយន្តនោះ ក៏បានរេចង្កូតជ្រុលទៅខាងឆ្វេងទៅបុកម៉ូតូចំពីមុខពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតក្រពឹតកាងខាងមុខ ចំណែកឯម៉ូតូបានរងការផ្នែកខាងមុខយ៉ាងដំណំ និងអ្នកបើកបរបានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តរបស់គ្លីនិកឯកជនសម្ភពពន្លឺដឹកយកទៅសង្គ្រោះភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

មតិយោបល់