កោះកុងៈ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២ និង ៣០ នាទីរសៀល ស្ថិតនៅលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៦-៤៧ ក្នុងភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កើតទ្បើង។
រថយន្តបង្កម៉ាក FRONTIA កង់ ៦ មួយតោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-6439 ដឹកសាប៊ូ ធ្វើដំណើរពីផ្សារវាលរេញ ទៅកោះកុង មកដល់ចំណុចកើតហេតុ ស្រាប់តែបែកកង់មុខខាងឆ្វេង រ៉េចង្កូតចូលផ្លូវនៃរថយន្ត ០១គ្រឿងទៀតម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-4000 ក្នុងទិសដៅច្រាស់គ្នា ក៏បុកចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់មនុស្សប្រុសចំនួន ០៤នាក់ ខាងរថយន្តបង្ក។
ជនរងគ្រោះ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ សូ សំនាង ភេទ ប្រុសអាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកកោះធំ ខេត្តកណ្តាល ( ស្លាប់ )។
២- ឈ្មោះ វីរៈ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខេត្តស្វាយរៀង (ស្លាប់) ។
៣- ឈ្មោះ ស៊ាង គ្រី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខេត្តកំពង់ចាម (ស្លាប់) ។
៤- ឈ្មោះ ប៊ូ ប៊ុនថន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង (ស្លាប់)។
ចំណែកអ្នកបើកបររថយន្ត HYUNDAI និងអ្នករួមដំណើរ បានរត់គេចខ្លួនបាត់ ពុំស្គាល់អត្តសញ្ញាណ ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ដឹកយកទៅតម្កល់ទុកនៅវត្តអណ្តូងទឹក រង់ចាំគ្រួសារសពមកទទួល ចំណែកវត្ថុតាងរថយន្តទាំងពីរគ្រឿងខាងលើ ខូចខាតធ្ងន់ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីធ្វើកំណត់ហេតុ ចាត់ការតាមនិតិវិធី៕
មតិយោបល់