ព័ត៌មានជាតិ

សូមយុវជនជៀសឲ្យឆ្ងាយពីសារធាតុញៀន យកពេលវេលាមកលេងកីឡាវិញ! សមត្ថកិច្ច ឃាត់ខ្លួនមុខសញ្ញាជួញដូរម្នាក់

ក្រចេះ: កម្លាំងនគរបាលស្រុកស្នួលនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ បានចុះស្រាវជ្រាវធ្វើការឃាត់ខ្លួន បានមុខសញ្ញាជួញដូរសារធាតុញៀនម្នាក់ នៅចំណុចក្នុងព្រៃចម្ការកៅស៊ូមួយកន្លែង ក្នុងស្រុកស្នួល។

ជនសង្ស័យឈ្មោះ ពៅ ម៉េងលី (ហៅលុច) អាយុ២៣ឆ្នាំ រស់នៅស្រុកស្នួល ខេត្តក្រចេះ។

វត្ថុតាងដកហូតបាន៖ មានគ្រឿងញៀនជាច្រើនកញ្ចប់។

ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានក្រុមកម្លាំងជំនាញ បញ្ជូនទៅកាន់អធការដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់