ព័ត៌មានជាតិ

ថ្នាំញៀនប្រហែល១០គីឡូ​ និងជនជាតិវៀតណាមបុ្រសស្រី៤នាក់​ ត្រូវនគរបាលបង្ក្រាប

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនជាតិវៀតណាម៤នាក់​ រួមជាមួយថ្នាំញៀនចំនួន១០គីឡូក្រាម​ ត្រូវកម្លាំង​នគរបាលនៃអធិការដ្ឋានបឹងកេងកង​ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿង ញៀន(ក៣)​ ឃាត់ខ្លួន។

ប្រតិបត្តិការ​ខាងលើ បានធ្វើឡើងកាលពីថ្ងៃទី០៣​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលាម៉ោង២៣នឹង៥០នាទី​ នៅចំណុចផ្ទះជួលគ្មានលេខផ្លូវ១១៣​ ក្រុម២៣​ ភូមិ០៣​ សង្កាត់បឹងកេងកងទី២​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ

ទី១-ឈ្មោះ ទួន អាញ់ ភេទប្រុស អាយុ២៤ឆ្នាំ​ ជនជាតិវៀតណាម​ ស្នាក់នៅផ្ទះជួលគ្មានលេខ​ ផ្លូវ១១៣​ ក្រុម២៣​ ភូមិ០៣​ សង្កាត់បឹងកេងកង២​ខណ្ឌបឹងកេងកង​ មុខរបរគ្មាន,​

ទី២-ឈ្មោះ ហ័ង វៀត ភេទប្រុស អាយុ២២ឆ្នាំ​ ជនជាតិវៀតណាម​ ស្នាក់នៅផ្ទះជួលផ្លូវ១១៣ ក្រុម២៣​ ភូមិ០៣​ សង្កាត់បឹងកេងកង២​ ខណ្ឌបឹងកេងកង​ មុខរបរគ្មាន,​

ទី៣-ឈ្មោះ ធី ងុក ភេទស្រី អាយុ២១ឆ្នាំ ជនជា​តិវៀតណាម​ ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវ១១៣​ ក្រុម២៣​ ភូមិ០៣​ សង្កាត់បឹងកេងកង២​ ខណ្ឌបឹងកេងកង​ មុខរបរគ្មាន​

និងទី៤-ឈ្មោះ ធី ងីន ភេទស្រី អាយុ៣០ឆ្នាំ​ ជនជាតិវៀតណាម​ ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវ១១៣​ ក្រុម២៣ ភូមិ០៣​ សង្កាត់បឹងកេងកង២​ ខណ្ឌបឹងកេងកង​ មុខរបរគ្មាន។

វត្ថុតាងចាប់យករួមមាន៖​ ក្រាមស ពណ៌ថ្លាសង្ស័យជាគ្រឿងញៀន ចំនួនប្រហែល១០គីឡូក្រាម ( ១០កញ្ចប់),​ស្លាកលេខម៉ូតូវៀតណាមចំនួនបីសន្លឹក។ ផ្ទះលេខខាងលើ ត្រូវបិតជាបណ្តោះអាសន្ន។

បច្ចុប្បន្នជនសង្ស័យទាំងបួន រួមនឹងវត្តុតាង បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីសាកសួរបន្ត​៕

មតិយោបល់