Post News Media ព័ត៌មានជាតិ ក្រុមក្មេងទំន...

ក្រុមក្មេងទំនើង បង្កអុកឡុកក្នុងទីប្រជុំជន ត្រូវសមត្ថកិច្ច ចាប់ចូលប៉ុស្ដិ៍

ប៉ៃលិន: ក្រុមក្មេងទំនើង បង្កអុកឡុកក្នុងទីប្រជុំជន និងវាយតប់គ្នា ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវជាតិមុខផ្សារតាប៉ាច ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ករណីបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ផងដែរ ដោយជនសង្ស័យទី១ ឈ្មោះ សុខ ឆេងហុង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្សារព្រំ មាន(កាំភ្លើងជ័រ) និងទី២ ឈ្មោះ ហួន រតនះ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិផ្សារព្រំ បានវាយតប់គ្នាទៅវិញទៅមក តែគ្មានរបួសស្មាមទេ ។

វត្ថុតាងដកហូតរួមមាន៖ ដាវសាម៉ូរ៉ៃ ចំនួន១ដើមទៀត ដែល ក្រុមពួកនេះបន្សល់ទុក៕