កាលពីថ្ងៃអង្គារ ម្សិលមិញនេះ ក្រុមហ៊ុន Apple បានបង្ហាញឲ្យដឹងថា មានកុំព្យូទ័ររបស់បុគ្គលិកខ្លួនមួយចំនួនត្រូវបានវាយប្រហារ ប៉ុន្តែមិនមានការបាត់បង់ទិន្នន័យនោះទេ។
អ្នកជំនាញក្រុមហ៊ុន Apple បានឲ្យដឹងថា មានកុំព្យូទ័រ Mac ប៉ុន្មានគ្រឿងប៉ុណ្ណោះដែលត្រូវបានវាយលុក ដោយសារតែកម្មវិធី Java របស់ក្រុមហ៊ុន Oracle។
ក្រុមហ៊ុន Apple បាននិយាយថា ខ្លួនបានបិទ Java តាំងតែពី Mac OS X Lion ចេញមកម្ល៉េះ ប៉ុន្តែដោយសារតែបុគ្គលិករបស់ខ្លួនគាត់មានការធ្វេសប្រហែសទើបបណ្ដាលឲ្យ malware ចូលលុកលុយបាន។
គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ពីក្រុមអ្នកជំនាញខាងឧក្រិដ្ឋកម្មតាមប្រព័ន្ធកុំព្យូទ័រ បានឲ្យដឹងថា នៅក្នុងរយៈពេល ២ខែចុងក្រោយនេះ មានក្រុមហ៊ុនជាង ៤០ត្រូវបាន Hacker វាយលុយ ដែលនៅក្នុងនោះរួមមាន Apple, Facebook, Twitter, The New York Times និង Wall Street Journal ហើយ Hacker ដែលវាយលុយនេះត្រូវបានគេចាប់អត្តសញ្ញាណបានថាមកពីរុស្សី និងអឺរ៉ុបខាងកើត៕
ព័ត៌មានជាតិ
មតិយោបល់