ប៉ៃលិនៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង ៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១ករណី ម៉ូតូបុកគោ នៅចំណុចមុខផ្ទះលោក វរសេនីយ៍ឯក សែ ហួត ស្ថិតនៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ខេត្ដប៉ៃលិន បណ្ដាលឲ្យយមនុស្សស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ខូចខាតម៉ូតូកំរិតធ្ងន់ ០១គ្រឿង ។
អ្នកបើកបរម៉ូតូឈ្មោះ គឹម វណ្ណ: ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន បើកបរម៉ូតូម៉ាក Zoomer x ពណ៌ ខ្មៅ ស ពាក់ផ្លាកលេខ ព្រៃវែង 1L 5777 ទិសដៅពីត្បូងទៅជើង (ស្លាប់នៅពេលដឹកទៅដល់មន្ទីរពេទ្យ) ។
អ្នករួមដំណើរឈ្មោះ ហន ប្រុសវីត ភេទប្រុស អាយុ ១១ឆ្នាំ រស់នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន (របួសធ្ងន់) ។
ម្ចាស់គោឈ្មោះ រស់ វ៉ាន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន (ជាម្ចាស់គោ) ។
មូលហេតុ៖ បណ្ដាលមកពីសត្វគោផ្អើលរត់ឆ្លងផ្លូវ។
ករណីនេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានយកវត្ថុតាងទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន រង់ចាំធ្វើការដោះស្រាយ៕


មតិយោបល់