មណ្ឌលគិរីៈ តាមសេចក្ដីរាយការណ៍បានដឹងថា ខណៈនេះ អគ្គិភ័យកំពុងឆាបឆេះឃ្លាំងស្ដុកកៅស៊ូ នៃរោងចក្រផលិតកៅស៊ូមួយកន្លែង នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សេចក្តីរាយការណ៍បានដឹងទៀតថា ឃ្លាំងស្ដុកជ័រកៅស៊ូនោះ មានទំហំ៦ម៉ែត្រX១០ម៉ែត្រ ស្តុកជ័រកៅស៊ូពេញនៅខាងក្នុង ហើយអគ្គិភ័យនេះកំពុងតែឆេះស្ទើរ១០០ភាគរយទៅហើយ។ អគ្គិភ័យនេះមិនបណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋឡើយ ព្រោះរោងចក្រនេះនៅជាប់ចម្ការកៅស៊ូ ឆ្ងាយពីផ្ទះប្រជាពលរដ្ឋ។
ខណៈរថយន្តអគ្គិភ័យកំពុងចេញជួយអន្តរាគមន៍ បាញ់ពន្លត់៕
ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៖
មតិយោបល់