អ្នកប្រដាល់ហ្វីលីពីន Manny Pacquiao ត្រូវបានគេដឹងថានឹងអាចឡើងសង្វៀនប្រកួតវិញនៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៦នេះ ជាមួយដៃគូ Terence Crawford ។
បន្ទាប់ពីប្រកាសចូលនិវត្តន៍ទៅ Pacquiao បានចាប់ផ្ដើមដំណើរការនយោបាយរបស់ខ្លួន ហើយវាក៏បានបញ្ចប់ទៅហើយដែរ បន្ទាប់ពីការបោះឆ្នោតត្រូវបានបញ្ចប់កាលពីពេលកន្លងទៅ។ ខណៈដែលពេលនេះ បុរសចិត្តខ្លាំងរូបនេះនៅទំនេរ មិនទាន់ធ្វើអ្វីបន្ដឡើយ ហើយក៏លេចធ្លាយដំណឹងថាអាចនឹងឡើងសង្វៀនប្រដាល់វិញផងដែរ។
ចំពោះការឡើងសង្វៀនវិញនេះដែរ ត្រូវបានគេដឹងថាអាចនឹងចាប់ផ្ដើមនៅខែវិច្ឆិកាខាងមុខ នៅអាមេរិក ដោយប៉ះជាមួយ Crawford ដែលជាជើងខ្លាំងម្នាក់។
យ៉ាងណាមិញ គេមិនទាន់អាចទាក់ទងសំការបកស្រាយពីសាមីខ្លួន Paceman បាននៅឡើយទេ ដោយគ្រាន់តែដឹងថាបុរសរូបនេះអាចនឹងមានភាគរយខ្ពស់ក្នុងការផ្លាស់ប្ដូរចិត្តមកឡើងសង្វៀនម្ដងទៀត៕
មតិយោបល់