ព័ត៌មានជាតិ

សិស្សម្នាក់ស្លាប់ភ្លាមៗនិង២នាក់ទៀតរបួសធ្ងន់ចំណែកអ្នកបើកបររថយន្ត របួសស្រាលនៅ ស្រុកចិត្របុរី

ក្រចេះ: ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តសាំយ៉ុងបុកម៉ូតូ២គ្រឿងស្លាប់១នាក់របួស៣នាក់
កើតឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ7 ក្នុងភូមិកសាង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តសាំយ៉ុង១គ្រឿង បើកបរដោយឈ្មោះលី រ៉ន អាយុ៤៧ឆ្នាំ មានទីលំនៅស្រុកកញ្រ្ជាច ខេត្តព្រៃវែង បានបើកបុកម៉ូតូសិស្សសាលា២គ្រឿង ក្នុងទិសដៅស្របគ្នា។
ករណីនេះបង្កឲ្យជនរងគ្រោះជាសិស្សម្នាក់បានស្លាប់បាត់បង់ជីវិត និង២នាក់ទៀតរបួសធ្ងន់។
ចំែណកឯអ្នកបើកបររថយន្ត របួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងយកសម្ភារះរក្សាទុកដើម្បីរងចាំការដោះស្រាយ៕

 

 

 

មតិយោបល់