ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ចាស់ផលិតកម្ម BKS បោះបង់ ៥៧០ សុខចិត្តជិះកង់ ដើម្បីស្រវ៉ាកុន

ភ្នំពេញ៖ «បោះបង់រថយន្ត ៥៧០ សុខចិត្តជិះកង់ ដើម្បីស្រវ៉ាកុន» នេះគឺជាសម្តីរបស់ ចាហ្វាងផលិតកម្មវ័យក្មេង ឈុន សុវណ្ណភក្តី បានបោះសម្តី ទៅឲ្យលោកប៉ា របស់ខ្លួន ។

ផលិតកម្ម BKS ត្រូវបានគេដឹងថា ធ្វើការក្រុងពាលីរឿងដំបូងរបស់ខ្លួន «ដៃគូកំចាត់ខ្មោច» កាលពីថ្ងៃទី ២៧ ខែ ឧសភា ដោយមានតារាល្បីៗចូលរួមថតឲ្យ ដែលធ្វើឲ្យសាច់រឿងទាំងមូល រំពឹងថា នឹងទទួលបានជោគជ័យច្រើន ក្រោយពីថតចប់ ។
មកទល់នឹងពេលនេះ រឿង «ដៃគូកំចាត់ខ្មោច» បានថតចប់ស្រួលបួល និង កំពុងកាត់តប្លង់ ត្រៀមវាយលុករោងកុនក្នុងពេលដ៏ខ្លីខាងមុខ ។
បើតាមការអះអាងរបស់ ចាហ្វាងវ័យក្មេង ឈុន សុវណ្ណភក្តី ថា រឿងនេះ លោករំពឹងច្រើននឹងទទួលបានជោគជ័យ ព្រោះថាសាច់រឿងទាំងមូល មានលាយឡំឈុតឆាកជាច្រើន ដែលធ្វើឲ្យទស្សនិកជន ផ្ទុះសំណើច ។
DSC07526

ប៉ុន្តែទន្ទឹមជាមួយនឹងក្តីសង្ឈឹមថា នឹងបានជោគជ័យ លោក បានបោះបង់ចោលរថយន្ត ៥៧០ ដូចបោះបង់លុយ ៧ ទៅ ៨ ម៉ឺនដុល្លារ ដើម្បីស្រវ៉ាកុន ។
ក្នុងបទសម្ភាសជាមួយនឹងអ្នកយកព័ត៌មានរបស់យើង ចាហ្វាង BKS បានឲ្យដឹងថា«មានរឿងជាច្រើន ជាមួយនឹងការផលិតរឿងនេះ ដោយលោកបានបោះបង់ ៥៧០ សុខចិត្តជិះកង់ ដើម្បីស្រវ៉ាកុន» ។ លោកបានបន្តថា ដោយសារតែចង់ផលិតកុន លោកប៉ារបស់ខ្លួនបានសួរថា «ចង់បាន ៥៧០ ឬផលិតកុន?» ជាមួយនឹងសំណួរនេះ ខ្លួនបានបោះសម្តីភ្លែត ជាមួយនឹងជំនឿចិត្ត ថា «បើទោះជាជិះកង់ ក៏ត្រូវផលិតកុនឲ្យបានដែរ»

បើទោះបីជាយ៉ាងនេះក្តី ក្រោយកុនថតចប់ស្រួលបួល ដោយមើលឃើញថា រំពឹងជោគជ័យច្រើនលោកប៉ារបស់ខ្លួន ក៏បានលើកទឹកចិត្ត ដោយទិញរថយន្ត កូរ៉ូឡា ស៊េរី ២០១៥ តម្លៃ ៣៤៥០០ ដុល្លារឲ្យភ្លែត ទាំងមិនដឹងខ្លួន ។ លោកបានបន្ថែមទៀតថា លោកពិតជាអរគុណណាស់ ជាមួយនឹងអ្នកមានគុណទាំងពីរ ដែលយល់ពីចិត្តរបស់ខ្លួន យ៉ាងនេះ។

បញ្ជាក់ផងដែរថា រឿង «ដៃគូកំចាត់ខ្មោច» នឹងត្រៀមដាក់បញ្ជាំង តាមរោងកុននានា ក្នុងខែ វិច្ឆិកា ខាងមុខនេះ ៕

មតិយោបល់