ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆ្កឹះសោទ្វារផ្ទះប្រជាពលរដ្ឋយកម៉ូតនិងលួចទូរសព្ទអស់ជាច្រើនគ្រឿង…

ភ្នំពេញ:នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង ៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចផ្ទះជួល ផ្លូវមិនចាំលេខ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ (ឆ្កឹះសោទ្វារផ្ទះឲ្យរបើកចូលលួចយកម៉ូតូចំនួន០២គ្រឿងម៉ាកហុងដាSCoopy-I ពណ៌ ស សេរីឆ្នាំ២០១៩ លេខតួ លេខម៉ាស៊ីន១៣៨៣២ ពាក់ផ្លាកលេខ ភ្នំពេញ១IQ-៥៩២២ , ម៉ូតូម៉ាកហុងដាPCX ពណ៌ខ្មៅ សេរីឆ្នាំ២០១១ លេខតួ ១០៣៣៦៣៤ លេខម៉ាស៊ីន ១០៣៣៦៣២ ពាក់ផ្លាកលេខ ភ្នំពេញ១IF-៥៧៩៧ និង ទូរសព្ទ័ដៃចម្រុះម៉ាកចំនួន១០គ្រឿង) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៤៣ដេ ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២២ និង០០ នាទ បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី ៖
១-ឈ្មោះ ហេង សំណាង ហៅ ឈុន វិឆ័យ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ
២-ឈ្មោះ វ៉ាន់ ឌី ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ
ភស្តុតាងចាប់យក
-ម៉ូតូម៉ាកហុងដាSCoopy-I ពណ៌ស សេរីឆ្នាំ២០១៩ លេខតួ លេខម៉ាស៊ីន១៣៨៣២ ពាក់ផ្លាក លេខ ភ្នំពេញ១IQ-៥៩២២ ចំនួន ០១ គ្រឿង
-ម៉ូតូម៉ាកហុងដាPCX ពណ៌ខ្មៅ សេរីឆ្នាំ២០១១ លេខតួ ១០៣៣៦៣៤ លេខម៉ាស៊ីន ១០៣៣៦៣២ ពាក់ផ្លាកលេខ ភ្នំពេញ១IF-៥៧៩៧ ចំនួន ០១ គ្រឿង
-ទូរសព្ទ័ដៃចំនួន ០៩ គ្រឿងមាន ទូរស័ព្ទដៃម៉ាក mi (មី) ពណ៌ ខ្មៅ (គ្មានស៊ីម) ចំនួន ០៤ គ្រឿង ,ទូរស័ព្ទដៃម៉ាកmi (មី) ពណ៌ ទឹកមាស (គ្មានស៊ីម)ចំនួន០២ គ្រឿង ,ទូរស័ព្ទដៃ ម៉ាកmi(មី) ពណ៌ផ្កាឈូក(គ្មានស៊ីម) ចំនួន ០១ គ្រឿង ,ទូរស័ព្ទដៃម៉ាកhonor ពណ៌ទឹកប្រាក់ (គ្មានស៊ីម) ចំនួន០១ គ្រឿង,ទូរស័ព្ទដៃម៉ាកhonor ពណ៌ ខ្មៅ (គ្មានស៊ីម) ចំនួន ០១ គ្រឿង ។
ជនរងគ្រោះ
-ឈ្មោះ សុំ ស៊ីម ភេទ ស្រី អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៤៣ដេ ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ លក់ដូរ
សម្ភារ:បាត់បង់
-ម៉ូតូចំនួន ០២ គ្រឿងម៉ាកហុងដាPCX ពណ៌ ខ្មៅ សេរីឆ្នាំ២០១១ ពាក់ផ្លាក លេខ ភ្នំពេញ១IF-៥៧៩៧ ,ម៉ាកហុងដាSCoopy-I ពណ៌ ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ១IQ-៥៩២២ និង ទូរសព្ទ័ដៃចម្រុះម៉ាកចំនួន១០គ្រឿង
ហេតុការណ៏: កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២២ និង០០ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ (ឆ្កឹះសោទ្វារផ្ទះឲ្យរបើកចូលលួចយកម៉ូតូចំនួន០២គ្រឿងម៉ាកហុងដាSCoopy-I ពណ៌ ស សេរីឆ្នាំ២០១៩ លេខតួ លេខម៉ាស៊ីន១៣៨៣២ ពាក់ផ្លាកលេខ ភ្នំពេញ១IQ-៥៩២២ , ម៉ូតូម៉ាកហុងដាPCX ពណ៌ខ្មៅ សេរីឆ្នាំ២០១១ លេខតួ ១០៣៣៦៣៤ លេខម៉ាស៊ីន ១០៣៣៦៣២ ពាក់ផ្លាកលេខ ភ្នំពេញ១IF-៥៧៩៧ និងទូរសព្ទ័ដៃចម្រុះម៉ាកចំនួន១០ គ្រឿង) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៤៣ដេ ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៣ នាក់ មានឈ្មោះ ហេង សំណាង ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ ,ឈ្មោះ វ៉ាន់ ឌី ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ និងឈ្មោះ ខ្មៅ ភេទ ប្រុស អាយុប្រហែល ២៦ ឆ្នាំ ជនជាតិ ខ្មែរ បាននាំគ្នាដើរមកជួបជុំគ្នានៅម្តុំផ្សារទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រួចហើយក៏បបួលគ្នាចេញធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ លួចយកទ្រព្យសម្បត្តិ ។ លុះដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបាននាំគ្នាដើរមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញផ្ទះចាក់សោពីខាងក្រៅ ហើយស្ងាត់ពុំមានមនុស្ស ជនសង្ស័យឈ្មោះ វ៉ាន់ ឌី ក៏បានដើរចូលទៅធ្វើសកម្មភាពយកដែកសរសៃតូចទៅឆ្កឹះសោទ្វារផ្ទះនោះឲ្យរបើក ចំណែកបក្ខពួករង់ចាំនៅខាងក្រៅជាអ្នកមើលផ្លូវ ។ ពេលឈ្មោះ វ៉ាន់ ឌី ឆ្កឹះសោទ្វារផ្ទះរបើករួចហើយបានហៅបក្ខពួកឲ្យចូលទៅក្នុងផ្ទះ ធ្វើសកម្មភាពលួចយកម៉ូតូចំនួន ០២ គ្រឿង មានម៉ាកហុងដាPCX ពណ៌ ខ្មៅ សេរីឆ្នាំ២០១១ ពាក់ផ្លាក លេខ ភ្នំពេញ១IF-៥៧៩៧ ,ម៉ាកហុងដាSCoopy-I ពណ៌ ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ១IQ-៥៩២២ និងទូរសព្ទ័ដៃចម្រុះម៉ាកចំនួន១០គ្រឿង ដាក់ក្នុងប្រអប់នៅលើតុ ដោយឈ្មោះ ហេង សំណាង បើកម៉ូតូម៉ាកហុងដាPCX ពណ៌ ខ្មៅ សេរីឆ្នាំ២០១១ ពាក់ផ្លាកលេខ ភ្នំពេញ១IF-៥៧៩៧ ឌុបឈ្មោះ ខ្មៅ និងឈ្មោះ វ៉ាន់ ឌី បើកម៉ូតូម៉ាកហុងដាSCoopy-I ពណ៌ ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ១IQ-៥៩២២ ម្នាក់ឯងដោយយកទូរសព្ទ័ដៃដែលដាក់នៅក្នុងប្រអប់នោះទៅជាមួយរួចនាំគ្នាគេចខ្លួនបាត់អស់ ។

បច្ចុប្បន្នជនសង្ស័យ និងភស្តុតាងចាប់យកខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីវិតិធី ។

មតិយោបល់