ព័ត៌មានជាតិ

ស្រវឹងស្រាឡូឡាស្រែកលឺៗជនរងគ្រោះថាផឹកចុះកុំមាត់លឺពេកម្តាយគាត់ឈឺស្រាប់តែជនសង្ស័យប្រើអំពើហិង្សាត្រូវសមត្ថកិច្ចឃាត់…

ព្រះសីហនុ:យោងតាមផេកអធិការដ្ឋាននគរបាលស្រុកកំពង់សីលាបានអោយដឹងថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ វេម៉ោង ១០.១៥នាទីព្រឹក​ ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ កម្លាំងជំនាញព្រហ្មទណ្ឌនគរបាលស្រុក សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់សីលា បានធ្វេីការឃាត់ខ្លួនជនសង្ស័យ​ ឈ្មោះ ហ៊ួរ ឡេង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មុខរបរ មិនពិតប្រាកដ បានប្រើអំពើហឹង្សាទៅលើជនរងគ្រោះ​ ចំនួន០២នាក់ ​បងប្អូន ៖
១.ឈ្មោះ ទួន ថៃ ភេទស្រី អាយុ ២៦ ឆ្នាំ
២.ឈ្មោះ ទួន​ ស្រីរ៉ៃ​ ភេទស្រី អាយុ ២៨ ឆ្នាំ
( ជនរងគ្រោះទាំងពីរនាក់ ជាស្ត្រីដែលកំពុងមានផ្ទៃពោះ ម្នាក់ ៥ខែ ម្នាក់ទៀត ៦ខែ ) ។

ក្រោយពីផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា បានសាកសួរ និងធ្វើការស្រាវជ្រាវ បានអោយដឹងថា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៩.៣០ នាទី នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុង ភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជនសង្ស័យ ឈ្មោះ ហ៊ួរ ឡេង ភេទប្រុស អាយុ ៣០ឆ្នាំ បានមកផឹកស្រានៅក្រោមផ្ទះរបស់ជនរងគ្រោះ ជាមួយឪពុកជនរងគ្រោះ និងអ្នកជិតខាង ហើយឈ្មោះ ហ៊ួរ ឡេង ស្រវឹងស្រានិយាយឡូឡា ស្រែកលឺ៑ៗ ឃើញដូចនោះជនរងគ្រោះបាននិយាយប្រាប់ទៅឈ្មោះ ហ៊ួរ ឡេង ថាផឹកចុះតែកុំមាត់លឺពេក ព្រោះម្តាយគាត់ឈឺ លឺដូច្នេះជនសង្ស័យបានស្រែកជេស្តីបន្ទោស បន្ថោក ទៅភាគីជនរងគ្រោះ ហើយបានប្រើហឹង្សា ដាល់និងដៃទៅលើជនរងគ្រោះពីរនាក់ ឈ្មោះ ទួន ថៃ ចំនួន ០២ដៃ ( ចំថ្ងាស់ខាងឆ្វេង ០១ដៃ និង ចំស្មាខាង ឆ្វេង ០១ ដៃ ប៉ុន្តែពុំមានស្លាកស្នាមទេ) និងឈ្មោះ​ ទួន​ ស្រីរ៉ៃ​ ក្រវាស ០១ ដៃ ( ចំភ្នែកខាងឆ្វេង បណ្តាលអោយជាំក្នុងភ្នែក។
ចំពោះករណីនេះ ផ្នែកជំនាញព្រហ្មទណ្ឌ របស់អធិការដ្ឋាននគរបាលស្រុកកំពង់សីលា បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនិតិវិធី។

មតិយោបល់