ព័ត៌មានជាតិ

រត់បះសក់! រថយន្តច្នៃដាច់ក្រឡេ រេចង្កូតទៅបុកស្ពាន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

បាត់ដំបង: នៅវេលាម៉ោង ៦ និង ១៥នាទីព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ឡានច្នៃដឹកកម្មករបេះស្វាយដាច់ក្រឡេរេចង្កូតទៅបុកស្ពាន ត្រង់ចំណុចផ្លូវទាហាន ខាងត្បូងផ្លូវបំបែកអង្កាំផ្អែម ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់