ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងសារធាតុញៀនចំនួន ២៤៨គ្រាប់

ឧត្តរមានជ័យ: កាលពីថ្ងៃទី៤ ខែធ្នូរ ឆ្នាំ២០១៩ វេលាម៉ោង ១ និង ១០នាទីរសៀល កម្លាំងជំនាញបានចុះបង្ក្រាបករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ត្រង់ចំណុចផ្លូវលេខ១៤ ស្ថិតភូមិដើមចម្ការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ជនសង្ស័យឈ្មោះ ផុន សុភត្រា ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

វត្ថុតាងដកហូតបាន៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ា( WY ) ពណ៌ផ្កាឈូកចំនួន ២៤៨គ្រាប់។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់