ព័ត៌មានជាតិ

រថយន្តបុកជាមួយម៉ូតូ បណ្ដាលឲ្យក្មេងសិស្សសាលា ២នាក់ និងបុរសម្នាក់រងរបួសធ្ងន់

តាកែវ: នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទីយប់ លើផ្លូវខេត្ត 1TK1 ចន្លោះ Km លេខ១៤-១៥ ស្ថិតក្នុងភូមិទួលសាំង(ក) ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ មានទិសដៅផ្ទុយគ្នាពីត្បូងទៅជើង។

រថយន្តម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2P-6469 មានទិសដៅពីត្បូងទៅជើងអ្នកបើកបររត់គេចខ្លួនបាត់។
បានបុកជាមួយម៉ូតូម៉ាក ហុងដា អាយខន ពណ៌ស គ្មានផ្លាកលេខ ទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ សេន ពៅ ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ (មិនពាក់មួកសុវត្ថិភាព) របួសធ្ងន់បាក់ជើងខាងឆ្វេង។
អ្នករួមដំណើរកូនប្រុស ០២នាក់៖ ១/ ឈ្មោះ សេន រ៉ានុត អាយុ ១៦ឆ្នាំ មុខរបរសិស្ស (មិនពាក់មួកសុវត្ថិភាព)របួសជើងខាងឆ្វេង ។
២/ឈ្មោះ សេន រ៉ាម៉ូ អាយុ ០៨ឆ្នាំ មុខរបរសិស្ស (មិនពាក់មួកសុវត្ថិភាព)របួសស្រាល។
ជនរងគ្រោះទាំងបីត្រូវបានសាច់ញាតិ បញ្ជូនទៅព្យាបាលនៅមន្ទីរខេត្តតាកែវ។

មូលហេតុ៖ ល្បឿន ។

ក្រោយពេលកើតហេតុវត្ថុតាងទាំងពីរ ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់