ព័ត៌មានជាតិ

សមត្ថកិច្ចនិងចាត់វិធានការចំពោះបច្ចេកទេសយានយន្ត និងត្រួតពិនិត្យអ្នកគ្មានបណ្ណបើកបរ រួមទាំងយានយន្តគ្មានផ្លាកលេខសម្គាល់

ព្រះសីហនុៈ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និង ក្រោមការដឹកនាំដោយ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ កុំឲ្យបាត់បង់អាយុជីវិត ប្រជាពលរដ្ឋ រងរបួសធ្ងន់-ស្រាល និងខូចខាតទ្រព្យសម្បត្តិ របស់ រដ្ឋ អ្នកដទៃ និងខ្លួនឯង បានឲ្យ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចុះរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជាប្រចាំ ចំពោះអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព លក្ខណៈបច្ចេកទេសយានយន្ត ត្រួតពិនិត្យអ្នកបើកបរគ្មានបណ្ណបើកបរ យានយន្តគ្មានផ្លាកលេខសម្គាល់ ៕

 

មតិយោបល់