ព័ត៌មានជាតិ

អភិបាលខណ្ឌសែនសុខដឹកនាំមន្រ្តីជំនាញចុះពិនិត្យការដ្ឋានជួសជុលផ្លូវលេខ ១៩៥៨B

ភ្នំពេញៈ លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខបានដឹកនាំក្រុមការងារគណៈកម្មការលទ្ធកម្មខណ្ឌចុះពិនិត្យការដ្ឋានជួសជុលផ្លូវលេខ ១៩៥៨B ក្រាលអ៊ុតកៅស៊ូ AC កម្រាស់៥០មីលីម៉ែត្រ ប្រវែង ៥៧០ម៉ x ទទឹង ៨ម៉ ផ្ទៃក្រឡាសរុប ៤,៥៦០ ម៉ែត្រការ៉េ ដែលជាគម្រោងថវិការដ្ឋបាលខណ្ឌឆ្នាំ២០១៦ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមទំនប់ សង្កាត់ភ្នំពេញថ្មី។

លោក ប៉ឹល កុសល បានបញ្ជាក់ទៀតថា ផ្លូវថ្នល់ដែលក្រុមហ៊ុនបានទទួលធ្វើផ្ទាល់សុទ្ធតែតាមស្តង់ដាត្រឹមត្រូវ និងធានាទាំងគុណភាព និងបរិមាណយ៉ាងច្បាស់លាស់។ ក្នុងនាមលោកជាប្រធានគណៈបញ្ជការឯកភាពខណ្ឌ សូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ ហ៊ុន សែន លោករដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែខិតខំយកចិត្តទុកដាក់ពីសុខទុក្ខ និងដោះស្រាយការខ្វះខាត និងកង្វល់របស់ប្រជាពលរដ្ឋនៅទូរទាំងរាជធានីភ្នំពេញ។

ក្នុងឱកាសចុះត្រួតពិនិត្យមើលការជួសជុលផ្លូវនាថ្ងៃនេះ លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីមន្ទីរជំនាញដែលបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនដើម្បីជាប្រយោជន៍បម្រើប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋាន៕

មតិយោបល់