ព័ត៌មានជាតិ

មិនធ្លាប់ជួបទេ ទើបតែលើកទី១! រថពាសដែក បុកបង្កាន់ដៃស្ពានមេគង្គ បាក់អស់មួយប្រឡោះ នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែងៈ រថពាសដែក ដែលគេស្គាល់ថា «អាស្គុត» បើករេចង្កូតទៅបុកបង្កាន់ដៃស្ពានមេគង្គ បាក់អស់មួយប្រឡោះ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅលើស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គស្ទឹងត្រែង។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញបងប្អូនទានហាន បើករថពាសដែកខាងលើសាកល្បង បន្ទាប់ទើបតែយកទៅជួសជុករួច។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្ដាលឲ្យរងការខូចខាតបាក់ដែកបង្កាន់ដៃស្ពានអស់មួយប្រឡោះ និងរថពាសដែករងការខូចខាតចំហៀងមុខ តែមិនបង្កឲ្យមានមនុស្សគ្រោះថ្នាក់នោះទេ។

ក្រោយកើតហេតុ អ្នកបើករថពាសដែក បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងទាក់ទងមន្ទីរសាធារណការខេត្ត ចុះទៅពិនិត្យវាយតម្លៃការខូចខាត បន្ទាប់មកក៏អនុញ្ញាតឲ្យចេញសំណងជួសជុលបង្កាន់ដៃស្ពានផងដែរ៕

មតិយោបល់