ផ្ទះ ព័ត៌មានជាតិ បុរសម្នាក់​ ត...

បុរសម្នាក់​ ត្រូវកម្លាំងនគរបាល​ស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​លួច​

0

​ឧត្តរមានជ័យ:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​ បាន​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ ជាប់​ពាក់​ព័ន្ធ​ក្នុង​ករណី​លួច​ម៉ូតូ​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ។​

​ជនសង្ស័យ​ឈ្មោះ​ ម៉ិ​ញ​ ធា​រ៉ា​ ហៅ​លាក់​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ពង្រ​ ឃុំ​ទំនប់​ដាច់​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៥​និង​៣០​នាទី​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា​ ក្រោយ​ពី​ធ្វើការ​សួរនាំ​ជន​ស​ង្ស​យ័​ខាងលើ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពិតមែន​ ។​

បច្ចុប្បន្ន​ កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ ៕

មតិយោបល់