ព័ត៌មានជាតិ

សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន

កំពង់ឆ្នាំង: កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញបានធ្វើការត្រួតពិនិត្យធ្វើតេស្តទឹកនោម លើមុខសញ្ញាចំនួន៥នាក់ ស្ថិតឃុំគោកបន្ទាយ ស្រុករលាប្អៀរ ក្នុងនោះមាន៤នាក់ផ្ទុកសារធាតុញៀន។

ជនសង្ស័យចំនួន៤នាក់រួមមាន៖
១/ឈ្មោះ អាន ច័ន្ទភីឡុត ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។
២/ឈ្មោះ ទិត្យ វង្សា ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ។
៣/ឈ្មោះ ប្រាក់ ម៉េងឃៀង ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិពពេលពក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ។
៤/ឈ្មោះ ប៉ា មករា ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិមានជ័យ ស្រុករលាប្អៀរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់