ព័ត៌មានជាតិ

ជួយស៊ែររកសាច់ញាតិគាត់ផង! រន្ធត់ណាស់ រថភ្លើងកិនដាច់ក្បាល បុរសមិនស្គាល់អត្តសញ្ញាណម្នាក់

តាកែវ: នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតលើផ្លូវរថភ្លើងចន្លោះភូមិត្រពាំងខ្នុរ និងភូមិព្រៃផ្អេរ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថភ្លើងកិនមនុស្សដាច់ក្បាលស្លាប់។

ជនរងគ្រោះ មិនត្រូវបានអត្តសញ្ញាណទេ ពុំមានស្លៀកពាក់ទេ (មានតែកន្សែង) ភេទប្រុស អាយុប្រហែល២៦ឆ្នាំ ។

បើមានបងប្អូនណា បាត់សមាជិកដូចមានភិនភាគខាងលើ អាចមកទទួលសពជនរងគ្រោះ នៅទីតាំងខាងលើ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់