យប់ងងឹត ម៉ូតូ២គ្រឿងគ្មានភ្លើងបំភ្លឺផ្លូវ ពន្លះគ្នា បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់២នាក់

ប៉ៃលិនៈ យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កាលពីវេលាម៉ោង ១១ និង ១០នាទីយប់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ស្ថិតភូមិពេជ្រគិរី សង្កាត់ប៉ៃលិន ខេត្ដប៉ៃលិន។

ដំណើររឿង៖ នៅវេលាម៉ោងខាងលើ មានម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ រី លន់ ភេទប្រុស អាយុ ៤៤ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ ទិសដៅពីត្បូងទៅជើង (ស្លាប់) មកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម គ្មានស្លាកលេខ ក្នុងទិសដៅបញ្ច្រាសគ្នា បើកបរដោយឈ្មោះ រុន គា ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្ដបាត់ដំបង (របួសធ្ងន់) អ្នករួមដំណើរឈ្មោះ លឹម សូរី ភេទប្រុស អាយុ ៣៣ ឆ្នាំ (របួសធ្ងន់)។

មូលហេតុ៖ បណ្ដាលមកពីម៉ូតូគ្មានភ្លើងបំភ្លឺផ្លូវ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់