ព័ត៌មានជាតិ

ហិង្សាក្នុងគ្រួសារ ប្តីវាយប្រពន្ធជាំភ្លៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ក្រចេះ: នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១និង១០នាទីរសៀល មានករណីហិង្សាក្នុងគ្រួសារ ប្តីវាយប្រពន្ធ ត្រង់ចំណុចភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

ជនរងគ្រោះឈ្មោះ ផន បុផ្ផា ភេទស្រី អាយុ ៣០ឆ្នាំ(ប្រពន្ធ)។
ជនបង្កឈ្មោះ យ៉ែម ឌី ភេទប្រុស អាយុ ២៧ឆ្នាំ (ប្ដី) និងជាមុខសញ្ញាធ្លាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន បានវៃប្រពន្ធនឹងកាំបិតតាំងតោ ធ្វើឲ្យជាំភ្លៅនិងកំភួនជើងទាំងសងខាង។

ក្រោយពីទទួលព័ត៌មានបានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលដំរី បាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ ដើម្បីសួរនាំ និងអនុវត្តនីតិវិធី៕

មតិយោបល់