ព័ត៌មានជាតិ

រថយន្តក្រទ្បុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន «ជីប ម៉ុង» ប៉ះគ្នាជាមួយរថយន្តតាកូមា ជជែកបែកផ្សែង

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៤ រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ២១៧ ម្ដុំស្តុបថ្នល់បត់ ភូមិថ្មី សង្កាត់-ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តក្រទ្បុកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន «ជីប ម៉ុង» ប៉ះគ្នាជាមួយរថយន្តម៉ាក តាកូមា បណ្ដាលឲ្យរងការខូចខាត តែមិនមានមនុស្សរងរបួសនោះទេ។

មូលហេតុ៖ មិនទាន់ដឹងទ្បើយ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោ ចុះទៅធ្វើការគូសវាស់ យកវត្ថុតាងមកទុកខាង ដើម្បីឲ្យភាគីទាំងពីរចរចាគ្នា តែសង្កេតឃើញថា ជជែកគ្នាយ៉ាងតឹងសរសៃក៕

មតិយោបល់