ព័ត៌មានជាតិ

Update៖ ទប់ទឹកភ្នែកមិនបាន! សាច់ញាតិទ្រហោយំ នឹកស្ដាយស្រណោះ ព្រឹកមិញនិយាយជាមួយគ្នាសោះ ឥទ្បូវមកស្លាប់យ៉ាងរន្ធត់

ភ្នំពេញ: ស្ត្រីម្នាក់ បានស្លាប់ភ្លាមៗ ចំណែកកូនស្រីរងរបួស បន្ទាប់ពីជិះម៉ូតូឌុបគ្នាតាមផ្លូវ ត្រូវរថយន្តបែនដឹកដី បើកស្របទិសគ្នា បត់មិនប្រយ័ត្នកិនជាប់ទាំងមនុស្ស និងម៉ូតូខាងក្រោមរថយន្ត។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ នៅផ្លូវបេតុងភូមិភ្លើងឆេះរទះលិច សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះជាកូនឈ្មោះ សំ គឹមម៉ារៀ ភេទស្រីអាយុ២១ ឆ្នាំ មុខរបរលក់ដូរ ចំណែកម្តាយដែលស្លាប់ ឈ្មោះ អូ រ៉ា អាយុ៥៨ឆ្នាំ មុខរបរលក់ដូ ស្នាក់នៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

រថយន្តបង្កប្រភេទរថយន្តបែនដឹកដី ពណ៌សលាយខ្មៅ គ្មានស្លាកលេខ បិតស្កុតខ្មៅ ចំណែកម៉ូតូម៉ាក អាយខុន ពណ៌ផ្កាយឈូក លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AH 4083 ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តបង្ក និងម៉ូតូ ធ្វើដំណើរស្របទិសគ្នា ពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បត់ស្តាំដោយមិនមើលម៉ូតូ ដែលបើកស្របគ្នា បណ្តាលឲ្យកិនម៉ូតូ ខ្ទាតម្តាយដែលអង្គុយខាងក្រោយ ចូលក្រោមរថយន្តកិនស្លាប់មួយរំពេច ចំណែកកូនស្រីរងរបួស។

ក្រោយកើតហេតុ តៃកុងរថយន្ត បានចុះគេចខ្លួនបាត់ បន្ទាប់មកក៏មានសមត្ថកិច្ច ចុះធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់