ករណីបុរសម្នាក់ជិះម៉ូតូបុកដើមឈើបណ្តាលអោយស្លាប់ នៅស្រុកជាំក្សាន្ត…

ព្រះវិហារ:នៅថ្ងៃទី22ខែកញ្ញាឆ្នាំ2023វេលាម៉ោង9:15នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក បង្ក គ្រោះថ្នាក់ ដោយខ្លួនឯង បណ្ដាលឱ្យស្លាប់នៅចំណុច វ័រគុយ ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារជនរងគ្រោះ ឈ្មោះអេង ថាភេទប្រុសអាយុ 47 ឆ្នាំមុខរបរនគរបាលព្រំដែន វីរៈ 795 រស់នៅភូមិធម្មជាតិឃុំស្រអែមស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជនរងគ្រោះ ជិះម៉ូតូម៉ាក វ៉េវស៊េរី 010 ពណ៌ខ្មៅអត់ផ្លាកលេខ ចេញមកពីទិសខាងជើង ទៅទិសខាងត្បូង ដល់ចំណុចវ័រគុយ បានបុកដើមឈើ បណ្ដាល ឲ្យបាក់ក ស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ អ្នករួមដំណើរឈ្មោះ ក្រូច ថា ភេទប្រុស អាយុប្រហែល 48 ឆ្នាំ មុខរបរនគរបាល ព្រំដែន វរៈ 795 រស់នៅភូមិ ធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រងរបួសស្រាល រីឯសាកសព និងម៉ូតូ ប៉ុស្តិ៍បានប្រគល់ជូន ក្រុមគ្រួសារ យកមកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *