ព័ត៌មានជាតិ

ចំថ្ងៃស៊យ !​ ខ្នោះល្មម

កណ្តាល: នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង០៨និង០០ នាទី
នៅចំណុច មុខផ្ទះឈ្មោះរិន ភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ។
មានជនរងគ្រោះ ០១នាក់ ឈ្មោះនៅ ម៉ាលីស ភេទស្រី អាយុ៣៩ឆ្នាំជនជាតិខ្មែរ
ទីលំនៅ ភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរ កសិករ។
ចំណែកជនសង្ស័យមាន ០១នាក់
ឈ្មោះអ៊ឹង ចាន់ ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ
ទីលំនៅ ភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល
មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
១-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BM 9620
សភាពរឿងហេតុនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង០៨និង០០នាទីជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះទៅផ្ទះឈ្មោះ រិន នៅភូមិបឹងគ្រំលើដើម្បីរកជាងមកធ្វើម៉ូទ័របូមទឹកពេលទៅដល់ក៏ទុកម៉ូតូនៅមុខផ្ទះឈ្មោះ រិន ដោយមិនបានដកកូនសោរចេញពីម៉ូតូហើយក៏ដើរចូលទៅរកកូនឈ្មោះ រិន ដែលជាជាងធ្វើម៉ូទ័រស្រាប់តែជនសង្ស័យបានដើរមកដល់ឃើញម៉ូតូក៏យកម៉ូតូជិះចេញទៅបាត់បន្ទាប់មកជនរងគ្រោះក៏បានដេញតាមហើយប្ដឹងសមត្ថកិច្ចបានតាមស្ទាក់ជនសង្ស័យភ្លាមៗនៅចំណុចលើទូកដរភូមិបឹងគ្រំដោយជនសង្ស័យបំណងជិះម៉ូតូឆ្លងទូកដរទៅខាងត្រើយម្ខាងពេលឃើញសមត្ថកិច្ចយើងជនសង្ស័យបានលោតទឹកហែលគេចខ្លួនតែត្រូវសមត្ថកិច្ចយើងព័ទ្ធចាប់បានតែម្តង។បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនមក អធិការដ្ឋាននគរស្រុកល្វាឯមបន្តចាត់ការតាមនិតិវិធី ៕

 

មតិយោបល់