ព័ត៌មានជាតិ

Updated៖ ករណីឃាតកម្មករប្ដីសម្លាប់ប្រពន្ធ បន្សល់ទុកក្មេងប្រុស ២នាក់ឲ្យកំព្រា

បាត់ដំបង: កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៧និង៣០នាទីយប់ នៅចំណុចក្រុមទី១៨ ភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល មានករណី(ឃាតកម្ម)លើជនរងគ្រោះឈ្មោះ លាស់ សុខជា ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បង្កឡើងដោយប្តីឈ្មោះ លុយ សំណាង ភេទប្រុស អាយុ ៤០ឆ្នាំ បានយកកន្សែងពោះគោរឹតកប្រពន្ធ បណ្តាលស្លាប់ រួចជនសង្ស័យបានយកថ្នាំម៉ាក AMITTRIPPILINE CPE(ថ្នាំសរសៃប្រសាទ) លេបជាច្រើនគ្រាប់ បណ្តាលដេកលេងដឹងខ្លួន ត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកស្រុកថ្មគោល រួចត្រូវបានមន្ទីរពេទ្យបង្អែកបញ្ជូន បន្តទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីព្យាបាលបន្ត ប៉ុន្តែរហូតដល់ម៉ោង ១០និង៤៥នាទី ទើបជនសង្ស័យស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

បញ្ជាក់៖ ករណីនេះ បន្សល់ទុកកូនប្រុស អាយុ ១៣ឆ្នាំ និង អាយុ ១៨ឆ្នាំ ឲ្យរស់នៅកំព្រា៕

មតិយោបល់