ព័ត៌មានជាតិ

រថយន្តព្រុសបុកជាមួយម៉ូតូអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់នឹងកន្លែងកើតហេតុ

តាកែវ: កាលពីវេលាម៉ោង ៦ និង ២០នាទីល្ងាច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥១-៥២ ស្ថិតភូមិមានជ័យ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។

ដំណើររឿង៖ មានរថយន្តមួយគ្រឿងម៉ាក ព្រុស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AV-9528 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូម៉ាក ហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ តាកែវ 1N-8172 បើកបរដោយឈ្មោះ ជា អាង ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ ជាងឡាន រស់នៅភូមិចង្រៀន ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យស្លាប់នឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកសពប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់