កំពង់ឆ្នាំងៈ កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៤និង០០នាទី កម្លាំងនគរបាល នៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ណោម ភា ហៅ ឌ័រ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ពីបទហិង្សាដោយចេតនា ទៅលើជនរងគ្រោះឈ្មោះ ចក់ សុភឿន ភេទស្រី អាយុ ៣២ឆ្នាំ មានទីលំនៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅចំណុចរោងអាពាហ៍ពិពាហ៍ ស្ថិតក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
មូលហេតុ៖ ជនសង្ស័យស្រវឹងឈ្លោះគ្នាជាមួយភាគីផ្សេងម្ខាងទៀត បានគុបកែវស្រា មិនត្រូវគូទំនាស់ ក៏ត្រូវចំជនរងគ្រោះដែលអង្គុយហូបការនៅតុជិតគ្នា ។
ជនសង្ស័យត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់