ព្រះសីហនុៈ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នេះ សពលោកតាម្នាក់ដែលបានដេកស្លាប់ ក្នុងអង្រឹង ម្ដុំរង្វង់មូលតោពីរ សង្កាត់លេខ០៤ ក្រុង/ខេត្តព្រះសីហនុ មិនឃើញអាជ្ញាធរមានសមត្ថកិច្ចណា ចុះទៅពិនិត្យកោសល្យវិច័យនៅឡើយ សពនោះត្រូវប្រជាពលរដ្ឋ ប្រទះស្លាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទីយប់។
បញ្ជាក់៖ សពខាងលើជាជនជាតិចិន ដេកស្លាប់ក្នុងអង្រឹង ដោយមិនដឹងពីមូលហេតុ បច្ចុប្បន្នសពគឺស្ថិតនៅកន្លែងកើតហេតុ ពុំដឹងសាច់ញាតិនៅទីណាទេ៕

មតិយោបល់