កំពង់ធំៈ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ៥ និង ៣០នាទីទៀបភ្លឺ មានករណីអគ្គិភ័យឆេះរថយន្តម៉ាក ហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម ៣A-៤០១២ តាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចវាលសរសៃ ស្ថិតភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក។
ម្ចាស់រថយន្តឈ្មោះ ស៊ាង ផាត ភេទប្រុស អាយុ ៤៦ ឆ្នាំ មានទីលំនៅភូមិក្បាលហុងចាស់ ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម(ដឹកអុសម៉ែត្រ)។
បើកបរដោយឈ្មោះ ខុន រាជ ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិចាជ្រុំ ឃុំគឿងរាយ ស្រុកកញ្ជៀច ខេត្តព្រៃវែង។
មូលហេតុ៖ បណ្តាលមកពីជាប់ហ្វាំង។
សម្ភារៈខូចខាត៖ ឆេះប្រហែល៣០%។
ក្នុងករណីនេះប្រើប្រាស់៖
-រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ស្មើនិង០៤ម៉ែត្រគុប
-ប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យចំនួន០៣បំពង់។
ពន្លត់បាននៅវេលាម៉ោង ៦ និង៤០នាទី៕


មតិយោបល់