រតនគិរីៈ នៅវេលាម៉ោង ៨និង១០នាទីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ មានគាំងបេះដូងស្លាប់ចោលកូនប្រពន្ធ ស្ថិតក្នុងភូមិតាំងជិ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះ ខួន ខន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្រុកកំណើតនៅភូមិទួលបី ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។
ឪពុកឈ្មោះ មុំ ខួន មុខរបរកសិករ ម្ដាយឈ្មោះ ប៉ូវ អឿន មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិ/ឃុំកើតហេតុខាងលើ។
បញ្ជាក់៖ ជនរងគ្រោះទើបមកស្នាក់នៅខេត្តរតនគិរីបានចំនួន ៥ថ្ងៃ បើយោងតាមការបំភ្លឺពីឈ្មោះ ងិន វិរៈ ត្រូវជាប្អូនថ្លៃបានឲ្យដឹងថា ជនរងគ្រោះ មានប្រវត្តិជំងឺលើសឈាម។
ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍ នឹងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស ចុះមកដល់ទីតាំងធ្វើកោសល្យវិច័យសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយគាំងបេះដូងពិតប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់