ព័ត៌មានជាតិ

ជាងផ្សារដែកជាជនជាតិខ្មែរឥស្លាមម្នាក់លើកដែកឡើងលើប៉ះខ្សែភ្លើងឆក់ធ្លាក់មកក្រោមរងរបួសធ្ងន់

ព្រះសីហនុ:ស្រុកកំពង់សិលាម៉ោង៩និង៣០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីឆក់ខ្សែភ្លើងមួយកើតឡើង តែពុំបណ្តាលឲ្យបាត់បង់ជីវិតឡើយ ជនរងគ្រោះឈ្មោះលី ដាវី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរជាងផ្សាដែក មានទីលំនៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ មូលហេតុដោយសារលើកដែកទៅលើប៉ះនឹង ខ្សែរភ្លើងបណ្តាលឲ្យឆក់ធ្លាក់មកខាងក្រោម។បច្ចុប្បន្នជនរងគ្រោះសំរាកព្យាបាល នៅមណ្ឌលសុខភាពតក្កវិតស្រុកកំពង់សីលា៕

មតិយោបល់