ព័ត៌មានជាតិ

សិស្សសាលាស្រីម្នាក់ បើករថយន្ត Ford បុកក្មេងរបួសធ្ងន់ នៅបុរីពិភពថ្មីចំការដូង សង្ស័យ មានខ្នងអ្នកធំរៀងៗខ្លួន…

ភ្នំពេញ: កាលពីវេលាម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងបូរីពិភពថ្មីចម្ការដូង មុខផ្ទះលេខ៦ ផ្លូវ១A ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្ត និងអ្នកថ្មើរជើង បណ្តាលបុរសម្នាក់ រងរបួសធ្ងន់។

រថយន្តបង្កម៉ាក FORD ពណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-2757 បើកបរដោយឈ្មោះ ឆាយ ជូងីម ភេទស្រី អាយុ ១៨ ឆ្នាំ មុខរបរសិស្ស មានទីលំនៅផ្ទះ៧២ ផ្លូវលេខ៩ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ( មិនមានរបួស ត្រូវឃាត់ខ្លួន) ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបុកអ្នកថ្មើជើង កំពុងអង្គុយលេងបាញ់កៅស៊ូលើផ្លូវ បណ្តាឲ្យរងរបួសធ្ងន់។

អ្នកថ្មើរជើងឈ្មោះ ហ្វូង លីហ៊ួ ភេទប្រុស អាយុ១០ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ផ្ទះលេខ០៨ ផ្លូវលេខ១១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ របួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរកុមារជាតិ។

មូលហេតុ៖ មកពីភាគីរថយន្ត បើកបរខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ ពេលក្រោយ។

សូមបញ្ជាក់៖ ករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មាន Post News បានចុះដល់ទីតាំងកើតហេតុ សង្កេតឃើញហាក់បីដូចជា ភាគីទាំងពីរ សង្ស័យមានខ្នងជួយអន្តរាគមន៍រៀងៗខ្លួន ឃើញតេទូរស័ព្ទខ្វាត់ខ្វែង៕

មតិយោបល់