ព័ត៌មានជាតិ

Huawei ស៊េរីថ្មី G Play MinI និង HuaweI Honor 4X ទទួលបានការចាប់អារម្មណ៍ខ្លាំងពី យុវវ័យ និងម្ចាស់ហាងធំៗ

យុវវ័យ និងនិស្សិតមួយក្រុម ក្នុងការសាកល្បងប្រើស្មាតហ្វូនដ៏ឡូយទំនើប ស្ដើង និងមានល្បឿនលឿនរបស់ HuaweI គឺ G Play Mini និង HuaweI Honor 4X មុនគេ ។ និស្សិតមកពីវិទ្យាស្ថានភាសាបរទេស យុវនិស្សិត ចាន់ ភីធឺ ឈិត សុវណ្ណនិមល និង និស្សិតមកពីសកលវិទ្យាល័យបញ្ញាសាស្ត្រ កញ្ញា ហេង សុផាន់ណា គៀត មូនីរ័ក្ស ហៀង ប៊ុនឡុង យូ បញ្ញា ក៍ដូចជាអ្នកគាំទ្ររាល់ទូរសព្ទ័ហ៊ួវៃ កញ្ញា អូន ម៉ីម៉ី និងលោក សុវណ្ណា បុគ្គលិកក្រុមហ៊ុនផ្នែកគេហទំព័រ រួមទាំងកញ្ញា ឌួង ស្រីពេជ្រ តារា សំដែងកំពុងឡើងកូដក្នុងវិស័យសំដែងភាពយន្ត និងខារ៉ាអូខេ និង ក្រុមអ្នកគាំទ្រទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន HuaweI មួយចំនួន បានទទួលការអញ្ជើញ ឲ្យចូលរួមការជួបជុំពិសេសមួយ អញ្ជើញមកធ្វើតេស្ត សាកល្បងប្រើស្មាតហ្វូន G Play MinI និង Honor 4X ដោយសេរីមុនគេ ។

ស្មាតហ្វូន HuaweI G Play MinI បំពាក់ដោយ CPU ប្រភេទ Octa-Core កំលាំងល្បឿន 64-bit ទំហំ 1,2 GHz បំពាក់នូវអង្គប្រតិបត្តិការប្រភេទ Kirin 620 និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ KitKat 4.4 OS ។ ស្មាតហ្វូនដ៏ទំនើបនេះ បានភ្ជាប់មកជាមួយនូវអេក្រង់ទំហំ 5 អ៊ីញ HD IPS ថាមពលថ្ម 2550mAh មាន RAM ទំហំ 2GB ព្រមទាំងកាមេរ៉ាក្រោយទំហំ 13MP និងកាមេរ៉ាមុខ 5MP ។ លក្ខណៈពិសេសរបស់ស្មាតហ្វូនដ៏ឡូយនេះ រួមមានការថតរូបដោយខ្លួនឯងបែប Panoramic Selfie ដើម្បីថតរូបបានភ្លឺច្បាស់ ត្រជាក់ភ្នែក និងទទួលបានរូបថតដ៏ស្អាតគ្មានគូប្រៀប។

ចំណែកឯ HuaweI Honor 4X ដែលមានទំហំ 5,5 អ៊ីញ បំពាក់ដោយ Octa-Core ទំហំ1,2 GHz Cortex-A53 និងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Kitkat ។ លក្ខណៈ ពិសេសនេះ រួមបញ្ចូលទាំងអង្គចងចាំខាងក្នុងទំហំ 8GB ជាមួយ RAM ទំហំ 2GB និងមានកាមេរ៉ាទំហំ 13MP ជាមួយ LED flash និងកាមេរ៉ាមួយទៀតទំហំ 5MP ។ អតិថិជននឹងអាចរីករាយជាមួយនឹងល្បឿន 4G LTE ដោយឥតគិតថ្លៃ តាមរយៈកញ្ចប់ប្រូម៉ូស្សិនពិសេសរបស់ HuaweI ដែលរួមមាន ប្រើអ៊ីនធើណេតល្បឿនលឿន 4G ដោយឥតគិតថ្លៃពេញមួយឆ្នាំ ចំនួន 48,000MB (4,000 MB ក្នុងមួយខែ) ទទួលបានទឹកប្រាក់ក្រៅប្រព័ន្ធ 5 ដុល្លារ និងក្នុងប្រព័ន្ធ 10 ដុល្លារ ក្នុងមួយខែ និងទទួលបានស៊ីមពិសេសដោយឥតគិតថ្លៃ ពីក្រុមហ៊ុន Smart ទៀតផង ។

យោងតាមយុវនិស្សិត ចាន់ ភីធឺ បាននិយាយថា “ខ្ញុំពេញចិត្ត HuaweI G Play minI ការរចនា ស្តើងស្រាល និងកាមេរ៉ាថតច្បាស់ ទាំងមុខ និងក្រោយ ថែមទាំងមុខងារ ថតរូបភ្លាមៗ ដោយមិនចាំបាច់ដោះសោរលឿន អាចលេងហ្គេម និងផ្សារភ្ជាប់ ជាមួយមិត្តភក្តិ តាមបណ្តាញសង្គមយ៉ាងងាយស្រួល និងរហ័ស ។ ចំពោះតម្លៃវិញ គឺសមស្របសំរាប់រូបខ្ញុំជានិស្សិតកំពុងសិក្សា ហើយគឺជាជម្រើសល្អ សំរាប់អ្នកដែល ធ្លាប់ប្រើទូរស័ព្ទដៃប្រភេទចុចធម្មតា ឬទូរស័ព្ទមួយតឹក ឬម៉ាកមួយចំនួនដែលផលិតនៅ វៀតណាម ។

កញ្ញា អូន ម៉ីម៉ី និងតារាសំដែងកញ្ញា ឌួង ស្រីពេជ្រ បានសំដែងក្តីរំភើបរីករាយរួមគ្នា “កាលពីមុន កញ្ញាទាំងពីរធ្លាប់ប្រើម៉ាកផ្សេង ប៉ុន្តែបន្ទាប់ពីបានលឺការផ្សព្វផ្សាយនិង អត្ថប្រយោជន៍របស់ទូរសព្ទ័ហ៊ួវៃ កញ្ញាបានចាប់អារម្មណ៍យូរមកហើយ ទើបថ្ងៃនេះ មានឱកាសសាក ទើបដឹងនិងជឿជាក់បន្ថែមទៀត ជាពិសេស លើស៊េរី HuaweI Honor 4X ឈរលើលក្ខណៈពិសេស ល្បឿនប្រើអ៊ិនធើណិត អេក្រង់ធំងាយស្រួល ល្បឿន ម៉ាស៊ីនអាចលេងហ្គេម ឆែកព័ត៌មាន ដោនឡូតនិងទស្សនា YouTube យ៉ាងលឿននិង
តភ្ជាប់បណ្តាញសង្គមដូចជា Facebook, Instagram,Viber, WeChat និង WhatsApp បានយ៉ាងរហ័សទាន់ចិត្ត ថែមទាំងកញ្ចប់ប្រូម៉ូសិនពិសេសដ៍ទាក់ទាញ ។

លោក គីម រិទ្ធី ម្ចាស់ហាងដ៍ធំឈ្មោះ គង់ អ៊ី លក់ទូរសព្ទ័ទំនើប បានកត់សំគាល់ថា “Honor 4X គឺស៊េរីថ្មីខ្លាំង នៃត្រកូល Honor របស់ HuaweI ។ គួរកត់សំគាល់ថា Huawei បានចេញនូវស៊េរីពេញនិយមថ្មីៗនេះ ដូចជា Honor 3C, Honor Holly, HuaweI Honor 6 និង ជាពិសេសកំពូលស្មាតហ្វូន HuaweI Honor 6 plus ដែលមានកាមេរ៉ាបំពាក់ឡេនភ្លោះ និងជាកំពូលស្មាតហ្វូននិងអធិរាជថតរូបពេញយប់ រឺកុងពន្លឺថ្ងៃ ដោយទទួលបាននូវគុណាភាព រូបច្បាស់ ម៉ត់ ដូចឃើញផ្ទាល់នឹងភ្នែក ។ លោកបានបន្ថែមថា ម៉ាកទូរសព្ទ័ហ៊ួវៃ ដែលជាក្រុមហ៊ុនស្មាតហ្វូនដ៍ធំលំដាប់ថ្នាក់លេខ ៣ លើពិភពលោក ឥឡូវនេះទទួលបានការគាំទ្រយ៉ាងខ្លាំងលំដាប់លេខ ៣ បើគិតពីការលក់ចេញក្នុងហាងរបស់ គាត់ និងហាង ដែលម៉ូយរបស់គាត់ប្រមាណ ២០ ហាងផ្សេងៗទៀត ។ “

សូមបញ្ជាក់ថា ស្មាតហ្វូន HuaweI G Play MinI នឹងលក់ក្នុងតម្លៃ 180-185 ដុល្លារ ខណៈដែល Huawei Honor 4X នឹងត្រូវលក់ក្នុងតម្លៃ 220-230 ដុល្លារ ។ អតិថិជនទាំងអស់នឹងអាចស្វែងរកជាវស្មាតហ្វូនទាំងពីរនេះបាន នៅក្នុងគ្រប់សាខារបស់ក្រុមហ៊ុន HuaweI ទាំងអស់ និងហាងលក់ទូរស័ព្ទដៃនានា ចាប់ពីដើមខែឧសភានេះតទៅ៕

ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់