ព័ត៌មានជាតិ

រថយន្តស៊ាំយ៉ុងបើកបញ្ច្រាសផ្លូវ ទៅបុកបុរសម្នាក់ស្លាប់មួយរំពេច

កែបៈ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី៨ ខែធ្នូ ២០១៩ មានករណីរថយន្តមួយគ្រឿងបុកបុរសចំណាស់ម្នាក់ ត្រង់ចំណុចចុងសួនច្បារសេះស លើផ្លូវជាតិលេខ៣៣ ចន្លោះគីឡូម៉ែត្រលេខ ១៤-១៥ ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-9942 ទិសដៅពីលិចទៅកើត បើកបញ្រ្ចាសផ្លូដោយជនមិនស្គាល់អត្តសញ្ញាណ មកដល់ចំណុចខាងលើ បានបុកម៉ូតូម៉ាក ហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1C-6240 បើកបរដោយឈ្មោះ សៀង ហេង ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយតាមច្បាប់ ចំណែកសពជនរងគ្រោះប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់